ជំនួយផ្នែកម្ហូបអាហារ
កម្មវិធីជំនួយផ្នែកម្ហូបអាហារ (ហ្វូតស្តែម)
-
កម្មវិធីជំនួយផ្នែកអាហាររូបត្ថម្ភដែលបន្ថែមទៅលើថវិការម្ហូបអាហាររបស់អ្នក
-
កម្មវិធីដែលផ្តល់ជំនួយជារៀងរាល់ខែដែលអាចប្រើប្រាស់ដើម្បីទិញឥវ៉ាន់នៅផ្សារ និងហាងម្ហូប។
-
កម្មវិធីជំនួយអាហាររូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះដែលមានប្រាក់ចំណូលទាប
-
ស្ត្រីបំបៅដោះកូន និងក្រោយសម្រាលកូន ទារក និងកុមារចាប់ពីអាយុ៥ឆ្នាំដែលត្រូវបាន កំណត់ថាមានហានិភ័យផ្នែកកង្វះអាហាររូបត្ថម្ភ
កម្មវិធីជំនួយផ្នែកម្ហូបអាហារដល់គេហដ្ធាន
-
ដឹកជញ្ជូនដល់សមាជិកនូវអាហារបីពេលក្នុង១ថ្ងៃដោយឥតគិតថ្លៃ
-
មនុស្សពេញវ័យចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ
-
មនុស្សពេញវ័យចាប់ពីអាយុ៦០ដល់៦៤ឆ្នាំដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូវីដ-១៩
សមាគមជំនួយផ្នែកម្ហូបអាហារប្រចាំរដ្ធកាលីហ្វ័រញ៉ា
-
ផ្តល់ពត៌មានថ្មីៗទាក់ទងនឹងកម្មវិធីជំនួយម្ហូបអាហារ
-
លោកអ្នកអាចស្វែងរកកម្មវិធីជំនួយម្ហូបអាហារតាមរយៈលេខកូដតំបន់
-
មនុស្សចាស់អាចមានលក្ខខ័ណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានសេវាកម្មជំនួយផ្នែកម្ហូបអាហារដល់គេហដ្ធាន។
ខិត្តប័ណ្ណជំនួយផ្នែកម្ហូបអាហារប្រចាំតំបន់អូរែនខោនធី
ជំនួយជាសាច់ប្រាក់
មន្ទីរអភិវឌ្ឍន៍ការងារ
-
អ្នកដែលជួបបន្ទុកហិរញ្ញវត្ថុដែលបណ្តាលមកពីការបញ្ឈប់ពីការងារ ឬការឈប់ពីការងារមួយរយៈដោយសារការឆ្លងរាលដាលនៃមេរោគអាចចុះឈ្មោះដើម្បីទទួលបានជំនួយ ឬផលប្រយោជន៍ពីផ្នែកធានារា៉ប់រងការងារ
សមាគមសម្រាប់អាជីវកម្មខ្នាតតូចរបស់សហរដ្ធអាមេរិច
-
ផ្តល់នូវជំនួយសម្រាប់អ្នកធ្វើអាជីវកម្មខ្នាតតូចដែលកំពុងជួបវិបត្តិសេដ្ធកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃមេរោគកូវីដ-១៩
កម្មវិធីស្នើរសុំជំនួយពីរដ្ធាភិបាលជាសាច់ប្រាក់
-
កម្មវិធីសុំជំនួយពីរដ្ធដែលផ្តល់ជាសាច់ប្រាក់ និងសេវាកម្មទៅដល់គ្រួសារដែលមាននូវ លក្ខខ័ណ្ឌគ្រប់គ្រាន់ និងមានបន្ទុកចិញ្ចឹមកូនក្មេងនៅក្នុងផ្ទះ
កម្មវិធីសុំជំនួយជាសាច់ប្រាក់សម្រាប់ជនអន្តោប្រវេសន៍
-
កម្មវិធីសុំជំនួយពីរដ្ធដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវប្រាក់ខែដល់ជនអន្តោប្រវេសន៍ដែលជាមនុស្សចាស់ ពិការភ្នែក ឬពិការអវៈយវៈដែលមិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់ក្នុងទទួលបាន ជំនួយអេស អេស អាយ ឬអេស អេស ភី ដោយសារស្ថានភាពអន្តោប្រវេសន៍របស់ពួកគាត់។
កម្មវិធីផ្តល់ជំនួយទូទៅ
-
កម្មវិធីផ្តល់ជំនួយជាសាច់ប្រាក់ជាបណ្តោះអាសន្នដែលផ្តល់ដល់មនុស្សពេញវ័យដែលរស់នៅស្របច្បាប់ក្នុងប្រទេសអាមេរិច ហើយមិនមានជាប់ពាក់ព័ន្ធជាមួយអាណាព្យាបាលណាមួយ ក៏ដូចជាមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានថវិការពីកម្មវិធីជំនួយជាសាច់ប្រាក់ដែលត្រូវបានផ្តល់ដោយរដ្ធ ឬរដ្ធាភិបាលណានោះទេ។
ជំនួយពីខាល់អុី អាយ ធី សុី ហ្វ៉រ មី
-
ប្រសិនបើអ្នកទទួលបានប្រាក់ចំណូលទាបពីការងារ អ្នកអាចមានលក្ខខ័ណ្ឌគ្រប់គ្រាន់ក្នុង ការទទួលបានប្រាក់ក្រេឌីតពីខាល់ អុី អាយ ធី សុី។
-
គ្រួសារដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់អាចទទួលបានប្រាក់សំណង ឬប្រាក់បន្ថយពន្ធដែលបានជំពាក់។
មជ្ឈមណ្ឌលផ្តល់ពត៌មាន និងបណ្តុះបណ្តាលផ្នែកការងារ
-
សម្រាប់តំបន់ខាងជើង៖ (៧១៤) ២៤១-៤៩០០ ឬសម្រាប់តំបន់ខាងត្បូង៖(៩៤៩) ៣៤១-៨០០០
-
ផ្តល់នូវជំនួយ៨០០ដុល្លាសម្រាប់ជួយការបង់ថ្លៃផ្ទះ ទឹកភ្លើង មធ្យោបាយធ្វើដំណើរ និងថ្លៃថែទាំកូន។ គ្មានការបង់ប្រាក់សម្រាប់ការចូលរួមវគ្គបណ្តុះបណ្តាល ការជួយស្វែងរកការងារ និងការជួយផ្នែកបំពេញពាក្យសុំការងារឬផ្នែកសម្ភាសន៍នោះទេ។
-
(៩៤៩) ២៧០-២១០០ លេខបន្ត ២១៥១ ឬ២១៥២
-
ផ្តល់នូវជំនួយក្នុងការបង់ទឹកភ្លើង និងថ្លៃជួលផ្ទះ។ លើសពីនេះ ផ្តល់នូវសំបុត្រឡានក្រុង និងGift Cardពីផ្សាTarget
សេវាកម្មសុខភាពផ្លូវកាយនិងផ្លូវចិត្ត
ខ្សែរទូរស័ព្ទប្រចាំតំបន់អូរែនខោនធី
-
លេខទូរស័ព្ទ៖ (៨៥៥) ៦២៥-៤៦៥៧
-
ការផ្សារភ្ជាប់ជាមួយសេវាកម្មសុខភាពផ្លូវចិត្ត
-
លេខទូរស័ព្ទ៖ (៧១៤) ៩៩១-៦៤១២
-
ផ្តល់នូវសេវាកម្មគាំទ្រផ្នែកផ្លូវចិត្ត ចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៌ ម៉ោង៩ ព្រឹក ដល់ម៉ោង ៣ ព្រឹក និងថ្ងៃអាទិត្យ ពីម៉ោង១០ ព្រឹក ដល់ម៉ោង ៣ព្រឹក
ខិត្តប័ណ្ណផ្សព្វផ្សាយអំពីពត៌មានទាក់ទងសុខភាពផ្លូវចិត្ត និងកូវីដ-១៩ប្រចាំតំបន់អូរែនខោនធី
មេឌីខាល់
-
កម្មវិធីថែទាំសុខភាពមេឌីឃែតរបស់រដ្ធកាលីហ្វ័រញ៉ា។ កម្មវិធីនេះផ្គត់ផ្គង់លើសេវាកម្មសុខភាព សម្រាប់កុមារ និងមនុស្សពេញវ័យដែលទទួលបានប្រាក់ចំណូលទាប។
មេឌីឃែរ
-
កម្មវិធីធានារ៉ាប់រងសុខភាពដែលផ្តល់ដោយរដ្ធាភិបាល
-
សម្រាប់មនុស្សចាស់ចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ
-
មនុស្សវ័យក្មេងមួយចំនួនដែលជាជនពិការ
-
អ្នកដែលជម្ងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ(ជម្ងឺខូចតម្រងនោមរុាំរ៉ៃ តម្រូវអោយមានការព្យាបាលតាមរយៈការលាងឈាម ឬការដូរតម្រងនោម ពេលខ្លះហៅថាអុី អេស អរ ឌី
-
សេវាកម្មផ្តល់ការធានារ៉ាប់រងសុខភាពប្រចាំរដ្ធកាលីហ្វ័រញ៉ា
-
សេវាកម្មផ្តល់ការធានារ៉ាប់រងសុខភាពដែលអាចអោយបុគ្គល ឬអ្នកធ្វើអាជីវកម្មខ្នាតតូចដែលបំពេញនូវលក្ខខ័ណ្ឌគ្រប់គ្រាន់ក្នុងការទិញនូវសេវាកម្មធានារ៉ាប់រងសុខភាពឯកជននៅក្នុងតម្លៃសមស្របមួយដែលផ្តល់ដោយរដ្ធាភិបាល។
ប្រភពពត៌មានបន្ថែម
ភ្នាក់ងារការពារជនអន្តោប្រវេសន៍
-
ផ្តល់នូវពត៌មានទូទៅទាក់ទងនឹងកម្មវិធីរបស់់រដ្ធាភិបាលដែលបង្កើតឡើងក្នុងគោលបំណងផ្តល់នូវធនធាន និងផ្តល់នូវការគាំទ្រដល់ជនអន្តោប្រវេសន៍
-
កម្មវិធីមានដូចជា ជំនួយសេវាកម្មសុខភាព ជំនួយជាសាច់ប្រាក់ ជំនួយផ្នែកម្ហូបអាហារ
សេវាកម្មផ្តល់ជំនួយថែទាំមនុស្សចាស់នៅផ្ទះ
-
កម្មវីធីជំនួយរបស់រដ្ធដែលជួយរាល់ការចំណាយផ្នែកសំអាតផ្ទះ ការចំអិនម្ហូបអាហារ បោកអ៊ុត ការទិញឥវ៉ាន់ សេវាកម្មថែទាំខ្លួន ជាមួយការណាត់ពេទ្យដើម្បីពិនិត្យសុខភាព និងការឃ្លាំមើលការពារសម្រាប់អ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងមនុស្សចាស់ដែលមានអាយុ៦៥ឆ្នាំឡើង ជនពិការអវៈយវៈ ឬពិការភ្នែក។
សមាគមវ៉ាយ អេម សីុ អេប្រចាំតំបន់អូរែនខោនធី
-
សមាគមវ៉ាយ អេម សីុ អេ ប្រចាំតំបន់អូរែនខោនធីកំពុងផ្តល់នូវសេវាកម្មថែទាំកុមារ ដើម្បីគាំទ្រក្រុមគ្រួសារ
-
សេវាកម្មថែទាំកុមារសម្រាប់អ្នកដែលផ្តល់សេវាកម្មសំខាន់ៗនៅក្នុងសង្គម
-
មាន២៨ទីតាំងនៅក្នុងតំបន់អូរែនខោនធី និងតំបន់ផូមូ៉ណាវ៉ាលី ដើម្បីគាំទ្រកុមារ ទារក ដែលមានអាយុមិនលើសពី១២ឆ្នាំ
អ្នកផ្តល់សេវាកម្មធនធានទូរស័ព្ទសម្រាប់អ្នកគ្មានទីជម្រក
-
កម្មវិធីរបស់រដ្ធដែលផ្តល់ការបញ្ចុះតម្លៃដល់សេវាកម្មទូរស័ព្ទដៃ និងទូរស័ព្ទនៅផ្ទះដល់សមាជិកគ្រួសារណាដែលបំពេញនូវលក្ខខ័ណ្ឌគ្រប់គ្រាន់។
-
សេវាកម្មក៏មានរួមបញ្ចូលការបញ្ចុះតម្លៃរាល់ការប្រើប្រាស់ទូរស័ព្ទសម្រាប់ហៅចេញ និងការប្រើប្រាស់សេវាកម្មអុិនធឺណិត។
អង្គការ២១១ ប្រចាំតំបន់អូរែនខោនធី
-
ផ្តល់ពត៌មាន និងសេវាកម្មជំនួយទូទៅផ្នែកស្ថេរភាពហិរញ្ញវត្ថុ កន្លែងស្នាក់នៅ គ្រឿងទេស និង ពត៌មានផ្នែកសេវាកម្មទាហាននិងទ័ព ។ល។
-
ប្រព័ន្ធបញ្ជូនពេញលេញសម្រាប់តំបន់អូរែនខោនធីដែលបានផ្សារភ្ជាប់អ្នកទាំងឡាយណាដែលត្រូវការជំនួយ(សេវាកម្មសុខភាព និងធនធានមនុស្ស ដែលផ្តល់អោយ២៤ម៉ោងរៀង រាល់ថ្ងៃជាមួយនឹងខ្សែរទូរស័ព្ទដែលមានភាសាចម្រុះ
OC Community Resource Flyer